រៀនចប់ជំនាញគណនេយ្យនៅវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ និស្សិតត្រូវមាន ចំណេះចេះដឹង ជាមូលដ្ឋានទទួលបាន និងអាចទៅធ្វើការបានដូចតទៅ៖
-ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាលើមុខជំនាញនេះមាន គណិតវិទ្យា អង់គ្លេស និងសីលធម៌ពលរដ្ឋ។
-ចំណេះដឹងមូលដ្ឋានដែលអ្នកសិក្សាទទួលបានក្រោយបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ រួមមាន ចំណេះដឹងទូទៅអំពីទ្រឹស្ដីហិរញ្ញវត្ថុ ធនាគារ សេដ្ឋកិច្ច ពន្ធដារ ទីផ្សារមូលបត្រ ការវិភាគហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម ស្តង់ដារគណនេយ្យ ធ្វើរបាយការណ៍គណនេយ្យ និង របាយការណ៍សវនកម្ម។ -អង្គភាពឬស្ថាប័នដែលនិស្សិតចប់មុខជំនាញនេះអាចទៅបម្រើការងារបាន គឺ
១- គ្រប់ស្ថាប័នរដ្ឋ (និតិបញ្ញត្តិ និតិប្រតិបត្តិ និង តុលាការ)
២- អង្គការមិនស្វែងរកប្រាក់ចំណេញ
៣- សហគ្រាសរដ្ឋ និង ឯកជន(ធនាគារជាតិ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន សវនកម្ម និងក្រុមហ៊ុនផ្ដល់សេវាកម្មគណនេយ្យ រួមទាំងក្រុមហ៊ុននានា ទាំងអស់ផង)។ លើសពី នេះនិស្សិតអាចចេញទៅធ្វើអាជីវកម្ម បានដោយខ្លួនឯងទៀតផង៕

0 comments:
Post a Comment