បច្ចុប្បន្នកម្ម ២០០៩-២០១៣ ដើម្បីជំរុញដល់ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស ។ ក្នុងន័យនេះរាជរដ្ឋាភិបាលបាននិងកំពុងលើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត ទាំងសាធារណៈ និងឯកជនឱ្យខិតខំប្រឹងប្រែងយកអស់លទ្ធភាព និងសមត្ថភាពរបស់ខ្លួនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ និងសីលធម៌វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគត ។
ដូច្នេះ ដើម្បី លើកកម្ពស់គុណភាពអប់រំឲ្យឈានដល់កម្រិតមួយប្រកបដោយសមត្ថភាពប្រកួត ប្រជែង យើងត្រូវបន្ត ពង្រឹងទាំងការសិក្សាទ្រឹស្ដី ទាំងការងារស្រាវជ្រាវ តាមរយ:ការអភិវឌ្ឍន៍សមត្ថភាពរបស់សាស្ត្រាចារ្យ គ្រូបង្រៀន បច្ចេកទេសគរុកោសល្យ ឯកសារសិក្សាស្រាវជ្រាវ កម្មវិធីសិក្សាទាន់សម័យ សម្ភារៈបរិក្ខារ និងអគារសិក្សាឱ្យបានសមស្រប ។ ការស្រាវជ្រាវគឺជាសកម្មភាពមួយដែលមិនអាចខ្វះបាន នៅសាកលវិទ្យាល័យនិងគ្រឹះស្ថានឧត្តមសិក្សា ព្រោះថាការស្រាវជ្រាវមិនត្រឹមតែរួមចំណែកដល់ការរីកលូតលាស់ផ្នែក វិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពនៃការបង្រៀនរបស់សាស្ត្រាចារ្យ និងលើកមុខមាត់ស្ថាប័នរបស់ខ្លួនក្នុងតំបន់និងពិភពលោក តាមរយៈការបោះពុម្ពលទ្ធផលនៃការសិក្សាស្រាវជ្រាវ ក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រទាំងក្នុង និងក្រៅប្រទេស ។
សូមដោនឡូត ចុចទីនេះ ពាក់ពន្ធ័នឹងក្រមសីលធម៍គ្រូបង្រៀន
Thursday, August 9, 2012
ក្រមសីលធម៍គ្រូបង្រៀន
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment